Cambodian History – Understanding the Origin of Khmer First?

Read Time4 Minutes, 0 Seconds

The group of people living in Cambodia today, however, is a group of people who have lived here since the 5th millennium BC. The Funan ruled the largest territory, and during that period, the culture of Funan was heavily influenced by Hinduism that led to long-lasting social and economic activities with its coastal partners in Indo-China. Centers in the West. A detailed record of a political structure in the territory of Cambodia today appears first in the Chinese Dynasty, named “Funan”, a political monument on the southernmost end of the Indochinese peninsula from the first to the sixth century. Near the sixth century, the civilization, which had been denounced as Chenla during Chinese civilizations, took over the state of Funan and laid a firm foundation, while it ruled over a large area that had always spread the territory around the Indochinese Peninsula. It is said to be a state with more than one center of power. The Khmer empire recognized its golden age in the 9th to the 13th centuries, when the great temple complex was also built, most notably the Angkor Wat. The Khmer Empire was established near the beginning of the 9th century. The referendum, the talk about agrarianism and lifestyle: a ceremony to prove political legitimacy to the founder of the empire, King Jayavarman III, which was held at the top of the Kulen Mountains in AD 1996 . 802. The succession of several powerful monarchs also followed the post-Preah Vihear royal succession from the Khmer Krom period to the 11th century. A new dynasty of monarchy has been Buddhism, but has not been steadfast in the religion of the Dharma, as a result of the disintegration of central power. The new royal dynasty ended in the 14th century. The Greatest Administration, Agriculture, Architecture, Irrigation, Planning, Urbanization, and Art is a testament to the creative and progressive civilization of the complex dynasties of these dynasties, as well as the foundation of Asian cultural heritage. Southeast.

The next hundred years of transitional period began the age or medieval period of Cambodian history in the mid-15th century. Even though Hinduism has existed, but later has been converted, many monuments in the ancient capital city remained the center of the soul. At the same time, since the mid 15th century, the core population has moved to the east and, in the short term, they are located at the intersection between the Mekong and the Tonle Sap in Chaktomok, Lovek and Oddong. Sea trade is the foundation of the 16th century, a prosperous period. But this trade has also triggered foreign, Malay, and Cham Muslims, many Christian adventurers and Christian missionaries, interfering and influencing civil servants. This uncertain situation has made the economy partly solid, while the culture of interference and the royal family gather together as another highlight of the dominance of Lovek. By the close of the 15th century, ancient Khmer neighborhoods were in the west and the Cham in the east were gradually moved or replaced by the rising Siamese and Annamites / . Both powers knew and obeyed strict orders to control the Lower Mekong Basin, a strategic point in the whole of Indochina. As the Khmer kingdom is weak, it is hard to motivate warlords in Ayutthaya (later in Bangkok) and in Phra to become increasingly hungry. Attacks and conquests on the Royal Palace left the monarchs behind, without a solid foundation, to be crowned by himself and his legitimacy to the throne. Intervention in the ascension of the throne and transnational marriage policies have caused damage to the royal family. Oudong was established in 1601 as the last palace of the central period. Spanish and Portuguese missionaries have visited the country since the 16th century, and Cambodia has become a French protectorate in the 19th century and is ruled as a part of French Indochina.

The arrival of European colonial powers in the 19th century, which was an ambitious and technologically advanced power later on, had a realistic policy of controlling the world by ending the local feudalists, and while the Siamese / Thailand, despite its downward traversion and withdrawal, escaped colonialism and became a lucrative nation, while Vietnam / Dia Nam was transformed. Is the focal point of the ambition of French colonialism. Cambodia, however, has not been taken seriously, but has also been incorporated into French Indochina as an entity recognized and capable of continuing and confirming its identity and sovereignty. Into modernity. After 80 years of colonial peace, the short-term nature of Japanese occupation during World War II, which came along with the giving of power to King Sihanouk, was the opening of an alternative Back to the era of Cambodian history liberated from colonial nemesis and towards the modern era of modern Khmer. The Kingdom of Cambodia (1953-70), independent from 1953, led by Sihanouk, struggled to keep himself

IN Khmer:
ក្រុមមនុស្សដែលកំពុងរស់នៅទូទាំងប្រទេសកម្ពុជានាពេលសព្វថ្ងៃនេះ យ៉ាងណាមិញគឺជាក្រុមមនុស្សដែលបានរស់នៅទីនេះចាប់តាំងពី​សហវត្សទី៥ មុនគ.ស.មកម៉្លេះ។ នគរភ្នំបុរាណបានគ្រប់គ្រងទឹកដីធំធេងជាងគេ ហើយក្នុងកំឡុងសម័យនោះដែរ វប្បធម៌នគរវ្នំបានរងឥទ្ធិពលពីព្រហ្មញ្ញសាសនាយ៉ាងខ្លាំងក្លា ដែលនាំឱ្យមានសកម្មភាពសង្គមសេដ្ឋកិច្ចដ៏យូរអង្វែងទៅវិញទៅមកជាមួយពួកដៃគូពាណិជ្ជកម្មតាមមាត់សមុទ្រក្នុងឥណ្ឌូមណ្ឌលនៅភាគខាងលិច។ កំណត់ត្រាពិស្ដារស្ដីពីរចនាសម្ព័ន្ធនយោបាយមួយលើទឹកដី នៅត្រង់កម្ពុជាសព្វថ្ងៃនេះ ដំបូងលេចឡើងក្នុងវស្សប្បវត្តិចិន ដែលគេដាក់ឈ្មោះថាភ្វូណាន ជានយោបាយង្គមួយដែលស្ថិតនៅបរិវេណប៉ែកខាងត្បូងបង្អស់នៃទៀបកោះឥណ្ឌូចិនកាលពីសតវត្សទី១ដល់ទី៦។ ជិតដល់សតវត្សទី៦ អរិយធម៌ ដែលគេបានប្រសិទ្ធិនាមថា ចេនឡា ក្នុងបណ្ដាវស្សប្បវត្តិចិន បានចូលខ្លួនមកជំនួសរដ្ឋភ្វូណានហើយបានចាក់គ្រឹះយ៉ាងរឹងមាំ គ្រានោះដែរ វាបានគ្រប់គ្រងផ្ទៃដីដ៏ធំដែលតែងតែរីករួមទឹកដីក្នុងរង្វង់បរិវេណឧបទ្វីបឥណ្ឌូចិន ហើយវាត្រូវបានគេពោលថាជារដ្ឋដែលមានមជ្ឈមណ្ឌលអំណាចជាច្រើនទៀតលើសពីមួយ។ អធិរាជាណាចក្រខ្មែរស្គាល់នូវយុគមាសនៅក្នុងសតវត្សទី៩ដល់ទី១៣ នៅពេលនោះសំណង់អគារប្រាសាទធំៗក៏ត្រូវបានគេសាងសង់ឡើង សំណង់ដែលគួរឱ្យកត់សំគាល់បំផុតគឺប្រាសាទអង្គរវត្ត។ អធិរាជាណាចក្រខ្មែរត្រូវបានបង្កើតឡើងនៅកៀកនឹងដើមសតវត្សទី៩។ ខ្លឹមសារយោងយកតាមត្រង់សេចក្ដីនិយាយអំពីពិធីអាទ្យាចរិយកម្ម និង ប្រសិទ្ធីបែបទេវៈជាពិធីធ្វើឡើងដើម្បីបញ្ជាក់ភាពស្របច្បាប់ខាងនយោបាយដល់ស្ថាបនិកនៃអាណាចក្រនេះ ព្រះបាទជយវម៌្មទី៣ ដែលធ្វើនៅលើកំពូលភ្នំគូលែន (មហេន្ទ្របវ៌ត) នៅឆ្នាំគ.ស. ៨០២។ ការស្នងរាជ្យរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិឫទ្ធិជាច្រើនអង្គក៏បានបន្តលទ្ធិទេវរាជ ដោយបានស្នងរាជ្យបន្តចាប់ពីសម័យអរិយធម៌ខ្មែរបុរាណរហូតដល់សតវត្សទី១១។ សន្តតិវង្សថ្មីមួយដែលមានដើមកំណើតពីក្សត្របុរៈមួយបានកាន់ពុទ្ធសាសនាតែមិនបានខ្ជាប់ខ្ជួនជាសាសនារបស់ខត្តិយវង្សឡើយ ហើយក៏ជាលទ្ធផលនៃការធ្វើឱ្យបែកបាក់អំណាចកណ្ដាលផងដែរ។ ពង្សាវតារខត្តិយវង្សថ្មីនេះបានបញ្ចប់នៅសតវត្សទី១៤។ មហាសមិទ្ធិកម្មខាងរដ្ឋបាល កសិកម្ម ស្ថាបត្យកម្ម ធារាសាស្ត្រ គមនាគមន៍ ការរៀបគំរោងនគរូបនីយកម្ម និង សិល្បៈគឺជាសក្ខីភាពនៃអរិយធម៌ដែលបានច្នៃប្រឌិតឡើង និង មានវឌ្ឍនភាពសឱ្យឃើញ ក្នុងសំណង់ដ៏ស្មុគស្មាញរបស់រាជវង្សទាំងនោះ ហើយក៏ក្លាយជាមូលដ្ឋានគ្រឹះនៃកេរ្តិ៍ដំណែលវប្បធម៌នៅអាស៊ីអាគ្នេយ៍។

សម័យអន្តរកាលប្រហែល ១០០ ឆ្នាំបន្ទាប់ បានផ្ដើមនូវយុគអន្ធកាល រឺ សម័យកណ្ដាលនៃប្រវត្តិសាស្ត្រកម្ពុជាក្នុងពាក់កណ្ដាលសតវត្សទី១៥។ ទោះបីជាលទ្ធិព្រហ្មញ្ញសាសនាធ្លាប់មានអត្ថិភាព ពាសពេញតែក្រោយមកក៏ត្រូវផ្លាស់ប្ដូរមកវិញ បូជនីយដ្ឋានជាច្រើននៅឯទីក្រុងរាជធានីបុរាណនៅតែបន្សល់ទុកជាមជ្ឈមណ្ឌលដួងព្រលឹងជាតិដ៏សំខាន់។ ស្របគ្នានោះចាប់តាំងពីពាក់កណ្ដាលសតវត្សទី១៥ ប្រជាជនស្នូលបានបំលាស់ទីជានិច្ចទៅភាគខាងកើត និងដោយឡែកក្នុងរយៈកាលខ្លីចន្លោះៗ ពួកគេបានតាំងនៅត្រង់ចំណុចប្រសព្វរវាងទន្លេមេគង្គ និង ទន្លេសាប នៅចតុមុខ លង្វែក និង ឧដុង្គ។ ពាណិជ្ជកម្មសមុទ្រគឺជាមូលដ្ឋានគ្រឹះសំរាប់សតវត្សទី១៦ ដែលជាសម័យកាលពោរពេញដោយភាពរុងរឿង។ ប៉ុន្តែពាណិជ្ជកម្មនេះក៏បានបង្កឱ្យមាន ពួកបរទេស ពួកម៉ាឡេ និងចាមកាន់សាសនាឥស្លាម ពួកផ្សងព្រេង និងអ្នកផ្សាយសាសនាគ្រិស្តជាតិអឺរ៉ុបជាច្រើន បានជ្រៀតជ្រែក និង មានឥទ្ធិពលដល់កិច្ចការរាជការកាន់តែខ្លាំងឡើង។ ស្ថានភាពមិនប្រាកដប្រជានេះ បានធ្វើឱ្យសេដ្ឋកិច្ចបានរឹងប៉ឹងមួយផ្នែកមែន រីឯវប្បធម៌ជ្រៀតជ្រែក និង រាជវង្សានុវង្សនៅប្រមូលផ្ដុំគ្នាជាចំណុចផ្សេងមួយទៀតបន្តឱ្យមានភាពលេចធ្លោឡើងនៃសម័យលង្វែក។ ជិតដល់សតវត្សទី១៥ ពួកអ្នកជិតខាងខ្មែរកាលពីបុរាណ មននៅភាគខាងលិច និងចាមនៅភាគខាងកើតត្រូវបានគេកៀរឱ្យទៅម្ខាង រឺ ជំនួសបន្តិចៗម្ដងៗដោយពួកសៀម/ថៃ និង អណ្ណាម/យួនដែលបានលូតងើបឡើង។ មហាអំណាចទាំងពីរនេះបានដឹង យល់ និងធ្វើតាមព្រះរាជបញ្ជាយ៉ាងតឹងរឹងដើម្បីគ្រប់គ្រងអាងទន្លេមេគង្គភាគខាងក្រោមដែលជាចំណុចយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ដោយសារនគរខ្មែរជានគរទន់ខ្សោយក៏រឹងរឹតតែជំរុញចិត្តដល់ពួកអ្នករៀបក្បួនពិជ័យសង្គ្រាមនៅអយុធ្យា (ក្រោយមកនៅបាងកក) និង នៅក្រុងហ្វេឱ្យមានការស្រេកឃ្លានកាន់តែខ្លាំងឡើង។ ការវាយប្រហារ និងការសញ្ជ័យទៅលើព្រះរាជវាំងខ្មែរបានបន្សល់ទុកឱ្យពួកព្រះមហាក្សត្រទាំងប៉ុន្មានក្រោយៗគ្មានមូលដ្ឋានគ្រឹះអំណាចរឹងមាំដើម្បីអភិសេកដោយព្រះអង្គឯង និង រាជសិទ្ធិឡើងសោយរាជ្យស្របច្បាប់បានឡើយ។ អន្តរាគមន៍ក្នុងការឡើងសោយរាជ្យ និង គោលនយោបាយអាពាហ៍ពិពាហ៍ឆ្លងសាសន៍បានប្រព្រឹត្តិឡើងបង្កឱ្យមានការខូចព្រះកិត្តិនាមដល់រាជវង្ស។ ឧដុង្គត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៦០១ ជាព្រះរាជវាំងចុងក្រោយនៃសម័យកណ្ដាល។ ពួកសាសនទូតអេស្ប៉ាញ និង ព័រទុយហ្គាល់បានធ្វើទស្សនកិច្ចមកកាន់ប្រទេសនេះចាប់តាំងពីសតវត្សទី១៦មកម៉្លេះ ហើយ កម្ពុជាក៏បានក្លាយជាដែនអាណាព្យាបាលបារាំងនៅសតវត្សទី១៩ នឹងត្រូវបានគ្រប់គ្រងជាប៉ែកនៃទឹកដីសហភាពឥណ្ឌូចិន។

ការមកដល់នៃពួកមហាអំណាចអាណានិគមអឺរ៉ុបក្នុងសតវត្សទី១៩ ដែលជាមហាអំណាចប្រកបដោយមហិច្ឆិតា និងមានឧត្តមភាពខាងបច្ចេកវិទ្យា នាពេលក្រោយមក មានគោលនយោបាយពិតចង់គ្រប់គ្រងពិភពលោកដោយបញ្ចប់នូវពួកសក្ដិភូមិក្នុងតំបន់ ហើយខណៈនោះ សៀម/ថៃ ទោះបីយ៉ាងណាក៏បានបន្ទន់ឥរិយាបថ និង ដកថយ ដើម្បីឱ្យរួចផុតពីនយោបាយអាណានិគមកិច្ចហើយក្លាយខ្លួនជារដ្ឋទ្រនាប់ រីឯវៀតណាម/ដាយណាមត្រូវបានក្លាយជាចំណុចប្រសព្វនៃមហិច្ឆតាខាងអាណានិគមនិយមបារាំង។ កម្ពុជា ទោះបីជាយ៉ាងណាមិនត្រូវបានគេយកចិត្តទុកដាក់ច្រើនទេ តែក៏ត្រូវបានគេដាក់បញ្ចូលទៅក្នុងសហភាពឥណ្ឌូចិនផងដែរ ជាអង្គភាពមួយដែលគេទទួលស្គាល់ និងមានសមត្ថភាពបន្ត និង អះអាងអត្តសញ្ញាណ និង បូរណភាពរបស់ខ្លួនកម្ពុជាក៏បានឈានចូលទៅក្នុងទំនើបភាព។ បន្ទាប់ពីការសុខស្ងប់ក្នុងអាណានិគមរយៈពេល៨០ឆ្នាំមក ឧបការណ៍រយៈពេលខ្លីនៃការកាន់កាប់របស់ជប៉ុនកំឡុងសង្គ្រាមលោកលើកទី២ ដែលបានមកព្រមគ្នាជាមួយការប្រគល់អំណាចទៅព្រះបាទសីហនុគឺជាការបើកឆាកជំនួសឱ្យដំណើរមិនអាចបកក្រោយវិញឈានចូលទៅកាន់សម័យកាលនៃប្រវត្តិសាស្ត្រខ្មែររំដោះខ្លួនពីនឹមអាណានិគម និងឆ្ពោះទៅកាន់សម័យកាលប្រវត្តិសាស្ត្រខ្មែរទំនើប។ ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-៧០) មានឯករាជ្យចាប់ពីឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់ព្រះសីហនុ បានពុះពាររក្សាខ្លួនឱ្យស្ថិតនៅក្នុងអព្យាក្រឹត្យក្នុងពិភពលោកមួយដែលបានកំណត់ដោយអក្ខោសានកម្មនៃពួកមហាអំណាចនយស្តិ (នុយក្លេអ៊ែរ) ស.រ.អា. និង សហភាពសូវៀត។ ខណៈនោះសង្គ្រាមឥណ្ឌូចិនរឹតតែរីករាលដាលធំឡើងៗ កម្ពុជាបានប្រែឈ្មោះជាសាធារណរដ្ឋខ្មែរដែលជារដ្ឋជាប់ពាក់ព័ន្ធក្នុងសង្គ្រាម កើតចេញមកដោយហេតុមួយក្នុងហេតុផលជាច្រើនដែលកើតឡើងនៅឆ្នាំ១៩៧០ លទ្ធផលផ្សេងមួយទៀតគឺជាសង្គ្រាមរដ្ឋប្បវេណី (សង្គ្រាមគ្នាឯង)។ សង្គ្រាមវៀតណាមបានរីករាលដាលចូលមកកម្ពុជា ហើយបណ្ដាលឱ្យមានការងើបឡើងនៃពួកខ្មែរក្រហម ពួកគេដណ្ដើមយកបានរដ្ឋធានីភ្នំពេញនៅឆ្នាំ ១៩៧៥ និងបានបន្តយុទ្ធនាការកាប់សំលាប់មនុស្សជាច្រើន។ ស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្មែរក្រហម កម្ពុជាបានស្ថិតនៅក្នុងដំណាក់កាលដ៏ខ្មៅងងឹតបំផុត កម្ពុជាប្រជាធិបតេយ្យក៏ជា អង្គហេតុបង្កឱ្យមានការកាន់កាប់របស់វៀតណាមយ៉ាងយូរនៅកម្ពុជា សាធារណរដ្ឋប្រជាមានិតកម្ពុជា និងអាជ្ញាធរស.ប. ក៏បានធ្វើដំណើរឆ្ពោះទៅដល់សម័យកាលកម្ពុជាទំនើបចាប់តាំងពីឆ្នាំ១៩៩៣រៀងមក ហើយប្រទេសនេះបានស្គាល់នូវភាពរីកចំរើនខាងសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ហើយក៏ជាពេលដែលកសាងប្រទេសឡើងវិញពីសង្គ្រាមរដ្ឋប្បវេណីជាច្រើនទសវត្សកន្លងមកដែរ។

0 0
0 %
Happy
0 %
Sad
0 %
Excited
0 %
Angry
0 %
Surprise

Leave a Reply

Your email address will not be published. Required fields are marked *

Close